១ សូមកុំដៀលគ្រូ ជីវភាពមិនធូរ ខំតែបង្រៀន អោយអ្នកធ្វើធំ មេឃុំធ្វើស្មៀន ខ្លះក្លាយជាមាន
ទាហានឧញ៉ា។
២ សូមកុំដៀលគ្រូ អ្នកមីងលោកពូ បណ្ឌិតបរិញ្ញា ឯឧត្តមជំទាវ និសិ្សតសិស្សា ដែលមានវាសនា
ធ្វើធំជាងគ្រូ។
៣ ដៀលគ្រូមិនល្អ ទោះបីគ្រូក្រ ស្មោះសតស៊ូ បង្រៀនយើងចេះ អានសរសេរគូរ ព្រឹកម្ហូបល្ងាចម្ជូរ
គឺម្ហូបគ្រូហើយ។
៤ សូមកុំដៀលគ្រូ ទោះបីក្រយូរ ក៏មិនត្អូញទ្បើយ ធ្វើម្តេចកម្មព្រេង លេងល្បែងកៀកកើយ
អោយគ្រូមិនស្បើយ គេងខ្នើយក្រក្រី។
៥ សូមកុំដៀលគ្រូ ជិវិតដូចលូ គេកប់ក្នុងដី តែគ្រូប្រឹងរស់ ចែកចាយរស្មី ដល់ញាតិប្រុសស្រី
ផុតក្តីអន្តរាយ។
0 comments:
Post a Comment