ជោគជតារាសីខែឆ្នាំទាំង១២

ជោគជតារាសីខែឆ្នាំទាំង១២

១ ឆ្នាំជូត
មានទម្លាប់និយាយហើយត្រូវធ្វើមិនចូលចិត្តក្រលះសម្តី
ចូលចិត្តគិតទុកមុនមួយជំហ៊ាន  ជួបឧបសគ្គមិនងាយចុះចាញ់ទ្បើយ  តែរឿងសេ្នហាតែងបរាជ័យ
ម្តងហើយម្តងទៀត ជាហេតុធ្វើអោយរូបគេណាយចិត្តលែងចង់ដឹងចង់ស្គាល់ ជាមួយរឿងសេ្នហា ទាំងនេះ ទៀត។


២ ឆ្នាំឆ្លូវ
ចំណុចល្អមានច្រើន មានគេចូលចិត្តក៏ច្រើន ក៏ព្រោះជាប្រភេទមនុស្សមានភាពរាក់ទាក់និយាយលេងសើចច្រើនមិនប្រកាន់ច្រើន ហើយស្មោះត្រង់ប៉ុន្តែវាត្រង់ជ្រុលហួសហេតុ ជាហេតុតែងត្រូវគេធ្វើបាបក៏នៅតែមិនប្រកាន់មិនមែនខ្លាចទ្បើយតែគេមិនចង់មានរឿងច្រើន។

៣ ឆ្នាំខាល
រឹងរួសបន្តិចមែនតែគ្មានបំណងអាក្រក់ទ្បើយឆាប់ខឹង ឆាប់បាត់ ស្អប់ពាក្យកុហក់ និយាយត្រង់ៗ
ចូលចិត្តនិយាយចំៗ ខុសថាខុស ត្រូវថាត្រូវ មិនចូលចិត្តតែស្ករ ស៊ីជោតាមគេជាមនុស្សគួរអោយគោរព។

៤ ឆ្នាំថោះ
ឆ្លាតតែចូលចិត្តធ្វើល្ងង់ព្រោះមិនចង់អោយគេដឹងសមត្ថភាពខ្លួនស៊ូរអោយសត្រូវមើលងាយខ្លួនក៏មិនមើលងាយសត្រូវវិញដែលជាមនុស្សចូលចិត្តស្ងៀមស្ងាត់ហើយធ្វើអ្វីដែលខ្លួនចូលចិត្ត មិនចូលចិត្តស្តាប់សម្តីគេ បញ្ជាចេះចុះ ជាមនុស្សស្រលាញ់ពេញចិត្តអ្វីដែលខ្្លនមាន។

៥ ឆ្នាំរោង
ចូលចិត្តធ្វើអោយគេគ្រប់គ្នាសប្បាយចិត្តតែខ្លួនឯងពោពេញទៅដោយទុក្ខកង្វល់មិនចេះចប់ តែងត្រូវគេយល់តច្រលំបំណងល្អរបស់ខ្លួនជានិច្ច ញញឹមបិទបាំងទុក្ខក្លាយជាទម្លាប់របស់គេទៅហើយ។

៦ ឆ្នាំម្សាញ់
មិនអាក្រក់ពេក មិនល្អពេក តែបើខ្លួនគេក្លាយជាអាក្រក់ ហើយគឺពឹសពុលបំផុត តែបើមិនមានគេ
មករករឿងមុនទេ ក៏មិនក្លាយជាចិងដែរធានាសងទាំងដើមទាំងការរាល់ទង្វើរដែលគេសាងដាក់គេមុន។

៧ ឆ្នាំមមី
ទន់ភ្លន់មិនទន់ជ្រាយ តែងាយជឿលង់សម្តីគេ ពេកឆាប់ជឿគេពេកទើបត្រូវគេធ្វើអោយឈឺចាប់ជារឿយៗ តែក៏នៅតែងើបឈរទ្បើង ហើយធ្វើដូចគ្មានរឿងអ្វីកើតទ្បើង ទាំងក្នុងចិត្តរូបគេស្ទើរផ្ទុះធ្លាយ
ទៅហើយ។

៨ ឆ្នាំមមែ
ចិត្តល្អពេកគឺគិតគេរហូតភ្លេចគិតពីខ្លួនឯង តែងកុហក់ខ្លួនឯង ថាមិនអីទេ មិនត្រូវការទេ សុខចិត្តផ្តល់ក្តីសុខទៅអោយគេ ទាំងខ្លួនឯងយ៉ាប់ជាងគេទៅទៀត ស៊ូលំបាកក៏ទ្រាំរហូតអាចដួលក៏នៅតែថាមិនអីទេ។

៩ ឆ្នាំវក
និយាយច្រើន លេងសើចច្រើន គួរអោយស្រលាញ់ តែឆាប់អន់ចិត្តងាយខឹងបន្តិច ចំនុចអាក្រក់តែង
កើតទ្បើងចំពោះគេ គឺងាយយល់ច្រលំបំណងល្អរបស់គេ។

១០ ឆ្នារកា
ជាមនុស្សមានហេតុផលត្រឹមត្រូវ មិនចូលចិត្តជឿសម្តីអ្នកដទៃ គឺគេមើលលើទង្វើរកាយវិការផ្ទាល់
ឧស្សាហ៍ព្យាមច្រើន មានគេស្រលាញ់ច្រើន ហើយអ្នកច្រណែនគេក៏ច្រើនដែរ។

១១ ឆ្នាំច
ចូលចិត្តសេរីភាព មិនចូលចិត្តការបង្ខិតបង្ខំពីរនណាម្នាក់ទ្បើយ ស្មោះត្រង់មានមាយាទល្អ មិនចូលចិត្តលេងចរិក ប្រុសស្អាត ស្រីស្អាត ពេញចិត្តអ្វីដែលរូបគេមាន។

១២ ឆ្នាំកុរ
មិនស៊ីជោតាមគ្នា ដឹងខុសដឹងត្រូវពូកែសម្តីទ្រិះស្តីបញ្ហាដោះស្រាយអោយគេពូកែណាស់ដល់មានបញ្ហា
ខ្លួនឯងដោះស្រាយមិនកើត។






















Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.