ល្ខោនបុរាណរឿង មហាព្រះវេស្សន្តរជាតក
កម្រងរូបភាពនៃការសម្តែងសាកល្បង ល្ខោនបុរាណរឿង មហាព្រះវេស្សន្តរជាតក នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅសាលសន្និសីទចតុម្មុខ៕
បានបង្ហាញពីទឹកចិត្តស្រលាញ់ ប្រកបដោយភាពស្មោះត្រង់ចំពោះមាតុភូមិដោយគិតគូរពីប្រយោជន៍រួមជាតិជាធំ ហើយសុខចិត្តលះបង់ខ្លួនទៅរស់នៅក្នុងព្រៃ។ មិនតែប៉ុន្នោះក៏បានបង្ហាញពីរបៀបរបបគ្រប់គ្រងប្រទេសនៅសម័យនោះផងដែរ ដោយព្រះបាទស្រីសញ្ច័យ គឺទ្រង់ប្រកាន់យកលិទ្ធិប្រជាធិបតេយ្យ ដែលជារបបយកមតិគំនិតរាស្រ្តជាធំ ដូច្នោះហើយទ្រង់ក៏សុខចិត្តធ្វើតាមបំណងរបស់ប្រជានុរាស្រ្ត ដោយហ៊ានលះបង់ព្រះវេស្សន្តអោយទៅរស់នៅក្នុងព្រៃ។
បានបង្ហាញអោយឃើញពីប្រពៃណី ទំនៀមទម្លាប់ការគ្រប់គ្រងប្រទេស និងរាជសម្បត្តិព្រះមហាក្សត្រ ដែលតម្រូវអោយបុត្រាច្បងជាអ្នកគ្រប់គ្រងរាជសម្បត្តិបន្តពីព្រះបិតា តួយ៉ាងក៏បានសបញ្ជាក់អោយឃើញថា ការប្រកាន់ពាក្យសច្ចះរបស់មនុស្សផងដែរ ។ម្យ៉ាងវិញ
ទៀតទោះបីជាព្រះរាមមានរិទ្ធិសិល្បិ៍ខ្លាំងពូកែយ៉ាងណាក៏ដោយក៏ទ្រង់នៅតែមានលក្ខណះជាមនុស្សដែលចេះសប្បាយ ឈឺចាប់ យំសើចដូចជាមនុស្សទូទៅផងដែរ។
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment