ចូរអ្នកធ្វើការបកស្រាយទស្សននេះដោយរក ឧទាហរណ៍ ក្នុងអក្សរសិល្បិ៍ ខ្មែរមកបញ្ជាក់។
សេចក្តីអត្ថាធិប្បាយ
សង្គមដែលពួកគាត់បានស្គាល់ បានដឹង បានយល់ និងបានឆ្លងកាត់ ហេតុបានរៀបរៀងចេញជាអ
ក្សរសិល្បិ៍ ទ្បើងសម្រាប់អោយមនុស្សជំនាន់ក្រោយ បានដឹងស្គាល់កាន់តែច្បាស់លាស់ថែមទៀតផង។
អាស្រ័យហេតុនេះហើយទើបមានទស្សនមួយចែងថា ((អក្សរសិល្បិ៍ គឺជាកញ្ចក់ឆ្លុះសម្រាប់សង្គម))។
តើអក្សរសិល្បិ៍ គឺជាកញ្ចក់ឆ្លុះសម្រាប់សង្គប់សង្គមយ៉ាងដូចម្តេច?
មុននិងឈានទៅដល់ការបកស្រាយន័យប្រធានបទ កាន់តែសុីជម្រៅយើងគប្បីយល់នូវ ន័យនៃពាក្យ គន្លិះមួយចំនួនដូចខាងក្រោម។
((អក្សរសិល្សិ៍)) មានន័យថាជាអត្ថបទរឿងដែលអ្នកនិពន្ធ បានចងក្រងទ្បើងប្រកបដោយសិល្បិ៍ ដើម្បីអោយអ្នកអាន អ្នកស្តាប់ ជក់ចិត្ត ដិតអារម្មណ៍ ទៅតាមសាច់រឿង និងចោទសួរជាបញ្ហា ព្រមទាំងដោះស្រាយនូវបញ្ហារបស់មនុស្សនៅក្នុងសង្គម។
((ឆ្លុះ)) នូវទីនេះគឺចង់បង្ហាញអោយយើងយល់ ដឹងពីរឿងអ្វីមួយ។ ដូច្នោះប្រធានបទមានន័យថា រាល់អត្ថបទរឿងដែលអ្នកនិពន្ធបានចងក្រង ទ្បើងប្រកបដោយសិល្បិ៍វិធី បានធ្វើ អោយអ្នកស្តាប់ជក់ចិត្ត ដិតអារម្មណ៍ទៅតាមសាច់រឿងនោះ ដែលបានបង្ហាញអោយដឹង អោយយល់ និងស្គាល់ពីស្ថានភាព ជាក់ស្តែងនៅក្នងសង្គម ហើយលើកយកពីបញ្ហារបស់មនុស្សមកចោទ មកដោះស្រាយថែម
ទៀតផង។
ជាការពិតណាស់នូវក្នងអត្ថបទអក្សរសិល្បិ៍ គឺបានបង្ហាញពីបញ្ហា របស់មនុស្សដែលរស់នៅក្នងុសង្គម មកវិភាគ និងរកដំណោះស្រាយទៅតាមស្ថានភាព សង្គមជាក់ស្តែងដែលប្រកបដោយសន្តិវិធី
ផងដែរ។ តួយ៉ងអក្សរសិល្បិ៍ក៏បានបង្ហាញជីវភាពរស់នៅ ក្នុង សាសនា វប្បធម៍ ប្រពៃណីទំនៀមទម្លាប់
ផ្នត់គំនិត របៀបរបបរស់នៅទាំងអស់ ទាំងរស់នៅ តាមទីប្រជុំជន ឬតាមជនបទដាច់ស្រយាល ទាំងមានសកម្មភាព និងអសកម្មភាព ដែលមាននៅក្នងសង្គមនីមួយៗ របៀបរបបគ្រប់គ្រងរបស់
ប្រទេសជាត់ជាដើម និងមានការរើ បម្រាសពីការជិះជាន់ផ្សេងៗ របស់ប្រជាជនការគាបសង្កត់ពី
សម្នាក់ក្រុមគ្រួសារ អ្នកមានអំណាច និងរបបនៃសង្គមផ្តាច់ការ ដែលរួមទាំងមានទាក់ទងផ្លូវចិត្ត
និងផ្លូួវកាយ ការធ្វើសកម្មភាពរបស់បុគ្គល ព្រមទាំងការតស៊ូ ព្យាយាម ពុះពារហ៊ានលះបង់ មានការ
អត់ធ្មុត់ ប្រឹងប្រែង របស់ប្រជាពលរដ្ឋស្លូតត្រង់ ក្នងការទប់ទល់ពីសំណាក់សត្រូវ នានាដើម្បីទទួលបានមកវិញនូវ សិទ្ធិសេរីភាព សុវត្តិភាព សន្តិភាព ភាពស្អាតស្អំ យុទ្ធធម៍ពេញលេញស្របតាមគោល
បំណងប្រាថ្នា ជាពីសេសសកម្មភាពនៃការចូលរួមចំណែកកសាង ស្ថាបនាស្តាទ្បើងវិញ និងលើកតម្កើងជាតិ អោយមានការអភិវឌ្ឍន៍ទ្ធេទ្បើង របស់បុព្វបុរស់ អ្នកសេ្នហាជាតិជាដើម។
((ក្នងអក្សរសិល្បិ៍បែបប្រជាប្រិយ ឧទាហរណ៍ រឿងភ្នំប្រុស ភ្នំស្រី))
បានបង្ហាញពីប្រពៃណីទំនៀមទម្លាប់
ដែលស្រ្តីចូលដណ្តឹងបុរស តែដោយស្រ្តីនៅសម័យនោះចេះតែវិត្តម្តងបន្ទិចៗ ពួកគេក៏ចាប់ផ្តើមមានចំណេះដឹង និងប្រាជ្ញាកាន់តែវាងវៃ ក៏បានប្រើល្បិចបោកបញ្ឆោទ ប្រុសៗរហូតទទួលបានជោគជ័យ
ហើយក៏បានកែប្រែប្រពៃណីថ្មី ដោយអោយបុរស់ចូលទៅស្តីដណ្តឹងស្រ្តីម្តង។ ហើយការអនុវត្តរបៀបនេះ
ចេះតែបន្តៗរហូតមកដែលមិនអាចកែប្រែបានមកដល់បច្ចុប្បន្ន។
((ចំណែកឯក្នុង ឧទាហរណ៍ រឿងភ្នំនាងកង្រី))
ក៏បាន
បង្ហាញពីស្នេហារវាងប្តីរិទ្ធិសែន និងនាងកង្រី ដែលជាស្នេហាមិនអាចទៅរួចសោះ គឺជាស្នេហារវាងមនុ
ស្សនិងយក្ស ដែលនេះគឺជាមូលហេតុដែលបណ្តាលអោយនាង ឈឺចាប់រហូតដេកដួលស្លាប់ក្លាយជាភ្នំ
នាងកង្រី។ ម្យ៉ាងវិញទៀតរឿងនេះក៏បានបង្ហាញពីទឹកចិត្ត កត្តញ្ញូ ចំពោះមាតារបស់រិទ្ធិសែន ដោយមិនខ្លាចស្លាប់។
((បន្ថែមពីនោះទៅទៀតនូវ ឧទាហរណ៍ ក្នុងរឿង ធនញ្ច័យ))
បានបង្ហាញអោយឃើញពីបុព្វបុរសខ្មែរ ដែលមានប្រាជ្ញា ឆ្លាតវាងវៃ ចេះដោះស្រយរាល់បញ្ហាដែលមានចំពោះមុខ ដូចជាជួយប្រទេស
ជាតិពីការឈ្លានពានពីប្រទេសជិតខាង ។ មិនតែប៉ុន្នោះទេ នូវរាល់ការដោះស្រាយបញ្ហា គ្រប់ឧបសគ្គ
របស់បណ្ឌិតធនញ្ច័យ គឺប្រកបទៅដោយសន្តិវិធី ដោយគ្មានការខូចខាតភាគីម្ខាងណាទ្បើយ។ ទទឹមនិងនោះ ក៏បានស្តាមុខមាត់ លើកតម្កើង កេរ្តិ៍ឈ្មោះ ប្រទេសជាតិអោយគេកោតសរសើ ស្ងប់ស្ងែង រអា
ពីគំនិតអសីលធម៍ ដោះស្រាយបញ្ហា ដែលប្រកមដោយគតិបណ្ឌិតរបស់ធនញ្ច័យថែមទៀតផង។
ចំណែកឯនៅក្នុងអក្សរសិិល្បិ៍សម័យបុរាណវិញ គឺ((ឧទារហណ៍ រឿងព្រះវេស្សន្ត))
បានបង្ហាញពីទឹកចិត្តស្រលាញ់ ប្រកបដោយភាពស្មោះត្រង់ចំពោះមាតុភូមិដោយគិតគូរពីប្រយោជន៍រួមជាតិជាធំ ហើយសុខចិត្តលះបង់ខ្លួនទៅរស់នៅក្នុងព្រៃ។ មិនតែប៉ុន្នោះក៏បានបង្ហាញពីរបៀបរបបគ្រប់គ្រងប្រទេសនៅសម័យនោះផងដែរ ដោយព្រះបាទស្រីសញ្ច័យ គឺទ្រង់ប្រកាន់យកលិទ្ធិប្រជាធិបតេយ្យ ដែលជារបបយកមតិគំនិតរាស្រ្តជាធំ ដូច្នោះហើយទ្រង់ក៏សុខចិត្តធ្វើតាមបំណងរបស់ប្រជានុរាស្រ្ត ដោយហ៊ានលះបង់ព្រះវេស្សន្តអោយទៅរស់នៅក្នុងព្រៃ។
((មួយវិញទៀតនៅក្នុង ឧទារហណ៍ រឿងរៀមកេរ្តិ៍ក៏))
បានបង្ហាញអោយឃើញពីប្រពៃណី ទំនៀមទម្លាប់ការគ្រប់គ្រងប្រទេស និងរាជសម្បត្តិព្រះមហាក្សត្រ ដែលតម្រូវអោយបុត្រាច្បងជាអ្នកគ្រប់គ្រងរាជសម្បត្តិបន្តពីព្រះបិតា តួយ៉ាងក៏បានសបញ្ជាក់អោយឃើញថា ការប្រកាន់ពាក្យសច្ចះរបស់មនុស្សផងដែរ ។ម្យ៉ាងវិញ
ទៀតទោះបីជាព្រះរាមមានរិទ្ធិសិល្បិ៍ខ្លាំងពូកែយ៉ាងណាក៏ដោយក៏ទ្រង់នៅតែមានលក្ខណះជាមនុស្សដែលចេះសប្បាយ ឈឺចាប់ យំសើចដូចជាមនុស្សទូទៅផងដែរ។ហើ៍យបន្ថែមជាងនេះទៅទៀតនៅក្នង
((អក្សរសិល្បិ៍សម័យទំនើប ឧទាហរណ៍ រឿងទំទាវ ))
បានបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជននៅក្នងសម័យលង្វែកដោយសម័យនោះប្រកាន់នូវ ផ្និតគំនិតចាស់កំរិល គឺនំមិនធំជាងនៀល ដោយកូនៗគ្មានសេរីភាពក្នុងការជ្រើសរើសគូរស្រករដោយខ្លួនឯងទ្បើយ ។ចំពោះអ្នកដែលមានអំណាច តែងតែប្រើអំណាចរបស់ខ្លួនមករំលោភសិទ្ធិសេរីភាព
និងជិះជាន់អ្នកដែលគ្មានអំណាច ដែលខ្សត់ខ្សោយជាងខ្លួន។ ((ហើយចំពោះរឿង ឧទាហរណ៍ ភូមិតិរច្ឆានវិញ))
បានបង្ហាញពីរបបដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់បារាំងដែលធ្វើអោយជីវភាពរស់នៅ របស់ប្រជាជនមានសភាព លំបាក ទុក្ខវេនាក្រីក្រ តោកយ៉ាក គ្រប់ទីកន្លែង ដោយស្ថិតនៅក្រោមការគាប់
សង្កត់ ជិះជាន់ ជីវិតទាមទាពន្ធយ៉ាងព្រៃផ្សៃបំផុត មកលើប្រជាជនស្លូតត្រង់គ្មានត្រាប្រណី។
ជាក់ស្តែងដោយយោងទៅតាមទ្រឹស្តី (ទីណាមានការជិះជាន់ ទីនោះនិងមានការរើបម្រះ) ដែលជាហេតុធ្វើអោយប្រជាជនសាមគ្គីជាកំលាំង ក្រោកឈរទ្បើងតស៊ូ ប្រឆាំង តបតទៅនិងបារាំវិញ ដើម្បីទាមទា
នូវសិទ្ធិសេរីភាព របស់ខ្លួនមកវិញ។ ដោយសារតែកម្លាំងសាមគ្គី និងភាពខ្លាហ៊ានអង់អាចពុះពារគ្រប់
ឧបសគ្គរបស់ប្រជាជនទើបធ្វើអោយពួកគេសម្រចបាននៅគោលបំណងរបស់ខ្លួន។
សរុបសេចក្តីមក អក្សរសិល្បិ៍ គឺពិតជាកញ្ចក់ដែលបានឆ្លុះបញ្ចាំងអោយឃើញពីស្ថានភាព ហេតុការផ្សេងៗ របស់មនុស្សប្រកមដោយភាព តថះ ដែលកើតមានទ្បើងនៅក្នុងសង្គមយ៉ាងពិតប្រាកដ។
មិនតែប៉ុន្នោះក៏បានលើកយកបញ្ហា របស់មនុស្សមកចោទសួរ ហើយរិះរកដំណោះស្រាយផ្សេងៗមកដោះស្រាយទៀតផង។
ឆ្លងតាមការបកស្រាយ និងការលើកយកឧទាហរណ៍ទ្រួសទាក់ទងនិងទស្សនះរបស់ប្រជាជនខាងលើ
សបញ្ចាក់អោយឃើញថា ពិតជាបង្កប់នូវអត្ថន័យប្រកបទៅដោយតម្លៃអប់រំយ៉ាងល្អប្រសើរពិតប្រាកដ ព្រោះអក្សរសិល្បិ៍បង្ហាញអោយឃើញ អោយដឹង អោយយល់ ពីស្ថានការណ៍ និងហេតុការណ៍ផ្សេងៗដែលកើតមានទ្បើងនូវគ្រប់សម័យកាលផងដែរ។ ដូច្នោះយើងជាទំពាំងស្នងឫស្សី និងជាសរសរទ្រងរបស់ប្រទេសជាតិ ត្រូវចូលរួមថែរក្សារ សម្បត្តិវប្បធម៍ កេមរតកជាតិអោយបានល្អ និងចូលរួមចំណែកការពារ អក្សរសិល្បិ៍ ដែលមាន កុំអោយបាត់បង់ដើម្បីទុកអោយកូនចៅជំនាន់ក្រោយ
សិក្សាស្វែងយល់បន្ត មិនតែប៉ុន្នោះត្រូវខិតខំសិក្សា រៀនសូត្រអោយបានខ្ជាប់ខ្ជូន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិអោយមានភាពរីកចម្រើនទ្បើងទៅមុខជាលំដាប់។
Lucky Club Casino Site | Live Online Casino, Free Spins, Slots
ReplyDeleteLucky Club Casino is a website that allows users to play all kinds of casino games for real luckyclub money. It's developed by Lucky Club as an independent site to ensure
(អក្សរសិល្បិ៍ គឺជាកញ្ចក់សម្រាប់ឆ្លុះសង្គម) - News Rasil Soly Facebook Articles >>>>> Download Now
ReplyDelete>>>>> Download Full
(អក្សរសិល្បិ៍ គឺជាកញ្ចក់សម្រាប់ឆ្លុះសង្គម) - News Rasil Soly Facebook Articles >>>>> Download LINK
>>>>> Download Now
(អក្សរសិល្បិ៍ គឺជាកញ្ចក់សម្រាប់ឆ្លុះសង្គម) - News Rasil Soly Facebook Articles >>>>> Download Full
>>>>> Download LINK