ធនញ្ច័យជារឿងព្រេងបុរាណខ្មែរដែល្បីល្បាញ

អក្នប្រាជ្ញល្បី ធនញ្ច័យ

ធនញ្ច័យជារឿងព្រេងបុរាណខ្មែរដែល តំណាលពីក្មេងប្រុសម្មាក់កើតក្នុងត្រកូលអ្នកក្រក្សត់ហើយត្រូវណាអាព្យាបាលយកអោយ
ទៅនៅជាអ្នកបំរើសេដ្ឋី ដោយមិនអាចប្រើ
បានដូចកូនគេផ្សេងៗទៀត ! តែដោយកុមារម្នាក់មានចរិកវ័យឆ្លាតនិងពូកែខាងសម្តីវោហាទើបធ្វើអោយសេដ្ឋីដេញជើងនិងធ្វើបាបមិនបានមិនត្រឹមប៉ុណ្ណោះសេដ្ឋីត្រូវ កុមារធនញ្ច័យបង្ក្រាបនិងធ្វើអោយវក់វីលើការងារផ្សេងៗដោយសាតែចាញ់បញ្ឆោតនិង តម្រិៈភូតភដោយមិនអោយសេដ្ឋីអាចខឹងនិងយកកំហុសបាន និងដោយសារ
ប្រាជ្ញាភាពវៀងវៃរបស់ធនញ្ច័យ ទើបកុមារ
នេះត្រូវបានសេដ្ឋីយកចូលរាជវាំងហើយក៏ ត្រូវព្រះរាជាអោយបំរើនៅក្នុងវាំង ជាបន្តដោយសាតែចាញ់ប្រាជ្ញានិងទាល់តម្រិៈលើទង្វើធនញ្ច័យដែលបានផ្ចាញ់ !
ដោយសារតែខឹងធនញ្ច័យនិងចាញ់គំនិតឆ្លាតវៃនិងបោកបញ្ឆោតជាញឹកញាប់ របស់
ធនញ្ច័យព្រះរាជាក៏អោយយកធនញ្ច័យទៅ សម្លាប់ តែដោយសាតែភាពវ័យឆ្លាតរបស់ធន
ញ្ច័យ ៗក៏បានរួចពីស្លាប់ទៀតដោយបោក
នាម៉ឺនមន្ត្រីសេនាបតី ពេលយកធនញ្ច័យទៅ
សម្លាប់តាមទូកដោយសាតែពាក្យថា
( អាញ្ច័យធ្លាក់ទឺកហៃអឺ......ៗ ៗ )
ដល់ធនញ្ច័យលោតចូលទឹកអ្នកឃើញធនញ្ច័យលោតចូលទឹកក៏ស្រែកថាៈអាញ្ច័យធ្លាក់ហើយ ៗ អ្នកផ្សេងទៀតក៏នៅតែបន្ទរ
ថាអាជ័យធ្លាក់ទឹក ហៃអឺៗ ៗ ដោយមិននឹកស្មានថាអាជ័យធ្លាក់មែនទែន !
រឿងព្រេងខ្មែរធនញ្ច័យបានបង្ហាញពីតួអង្គ កូនក្មេងអ្នកក្រម្មាក់ដែលមានភាពវ័យឆ្លាតហើយមានសំដីភូតកុហករហូតតាំងពីរស់នៅជាមួយឱពុកម្តាយរហូតដល់សេដ្ឋី ហើយរហូតស្តេចផែនដី !
នេះគ្រាន់តែជាព្រេងបុរាណខ្មែរតែប៉ុណ្ណោះ
ពាក្យប្រដៅខ្មែរពោលថាៈ
( ភូតច្រើនៗចាញ់អាត្មា )


 នេះជាភាគមួយក្នុងរឿងធនញ្ច័យ ត្រង់វគ្គ ហ្លួងត្រាស់បញ្ជាអោយស្នំ ងួតទឹក ដោយក្តាប់ពងមាន់ក្នុងដៃម្នាក់មួួយ ពេលច្រមុជទឹក ហើយងើបវិញត្រូវខ្ទត ហើយថ្វាយពងមាន់ដល់ហ្លួង ។ ចំនែកធនញ្ច័យ មិនបានត្រៀម នឹងត្រូវយកទោស មើលងាយព្រះចេស្តាហ្លួង។ ដោយប្រាជ្ញា ធនញ្ច័យ បែរជារងាវ ហើយទូលហ្លួងថា ខ្លួនជាមាន់ឈ្មោល ថែមទាំងកៀងកងស្នំហ្លួង ធ្វើអោយហ្លួងក្តៅព្រះទ័យ។ ហ្លួងចាញ់ប្រាជ្ញក៏មិនយកទោសសារ។ (((រឿងធនញ្ច័យថៃមានលក្ខណះប្រហែលខ្មែរ តែសំនាងប្រទេសគេមានរូបគំនូរបុរាណច្រើនសល់រៀបរាប់ ចំនែកខ្មែរ វត្តដែលមានគំនូរបុរាណត្រូវ វិនាសក្នុងសម័យសង្គ្រាម។)))



បណ្តាំធនញ្ចយ័

ស៊ីត្រីព្រួល កុំចោលស្រការ ស៊ីត្រីប្រា កុំចោលស្រកី
ចាត់ជើងទព័ កុំចោលអ្នកព្រែ ចែងផែនដី កុំចោលអ្នកងារ៕
នគរជារាជ ស្រេចលើស្រកី នគរជាជយ័ស្រេចលើស្រការ
ទាហានមន្រ្តី ស្រកីត្រីប្រា សពរាស្រ្តប្រជា ស្រកាត្រីព្រួល៕





1 comments:

  1. ធនញ្ច័យជារឿងព្រេងបុរាណខ្មែរដែល្បីល្បាញ - News Rasil Soly Facebook Articles >>>>> Download Now

    >>>>> Download Full

    ធនញ្ច័យជារឿងព្រេងបុរាណខ្មែរដែល្បីល្បាញ - News Rasil Soly Facebook Articles >>>>> Download LINK

    >>>>> Download Now

    ធនញ្ច័យជារឿងព្រេងបុរាណខ្មែរដែល្បីល្បាញ - News Rasil Soly Facebook Articles >>>>> Download Full

    >>>>> Download LINK

    ReplyDelete