សាមគ្គីធ្វើបុណ្យរម្លឹកគុណគ្រូ
I-ថ្ងៃនេះជាថ្ងៃជួបជុំមូលមិត្ត ជាសិស្សអតិត ក្រពុំឈូកយើង
គំរោងរៀបចំថានិងធ្វើទ្បើង សាមគ្គីតំកើង ជារៀងរាល់ឆ្នាំ៕
II-លោកគ្រូអ្នកគ្រូធ្លាប់បានបង្រៀន ចំណេះជាស្ពាន ដល់សិស្សគ្រប់គ្នា
មិនគិតនឿយហត់លះបោះវេលា សាកសមលោកជា ពុកម្តាយទីពីរ ៕
R-ដល់ពេលនេះហើយសិស្សអើយគួរយល់ កុំនៅខ្វាយខ្វល់ គិតយូរដល់ណា
ជួបជុំមិត្តចាស់ក្នុងក្រៅសាលា បុណ្យមានឈ្មោះថា រម្លឹកគុណគ្រូ៕
III-ខ្ញុំសូមអរគុណលោកអ្នកមកដល់ លោកគ្រូបច្ចុប្បន្ន ទាំងគ្រូអតិត
សូមសុខសប្បាយផ្លូវកាយផ្លូវចិត្ត អរគុណញ្ញាត្តិមិត្ត សិស្សគ្រប់ជំនាន់៕
ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ៕
0 comments:
Post a Comment