កំនាព្យ ((កុំដៀលគ្រូ))

​​​​​                                                                        ((កុំដៀលគ្រូ))

១​ សូមកុំដៀលគ្រូ   ជីវភាពមិនធូរ   ខំតែបង្រៀន   អោយអ្នកធ្វើធំ  មេឃុំធ្វើស្មៀន  ខ្លះក្លាយជាមាន
ទាហានឧញ៉ា។

២ សូមកុំដៀលគ្រូ   អ្នកមីងលោកពូ   បណ្ឌិតបរិញ្ញា   ឯឧត្តមជំទាវ   និសិ្សតសិស្សា   ដែលមានវាសនា
ធ្វើធំជាងគ្រូ។

៣ ដៀលគ្រូមិនល្អ   ទោះបីគ្រូក្រ  ស្មោះសតស៊ូ   បង្រៀនយើងចេះ   អានសរសេរគូរ   ព្រឹកម្ហូបល្ងាចម្ជូរ
គឺម្ហូបគ្រូហើយ។

៤ សូមកុំដៀលគ្រូ   ទោះបីក្រយូរ    ក៏មិនត្អូញទ្បើយ   ធ្វើម្តេចកម្មព្រេង  លេងល្បែងកៀកកើយ
អោយគ្រូមិនស្បើយ   គេងខ្នើយក្រក្រី។

៥ សូមកុំដៀលគ្រូ   ជិវិតដូចលូ   គេកប់ក្នុងដី   តែគ្រូប្រឹងរស់   ចែកចាយរស្មី    ដល់ញាតិប្រុសស្រី
ផុតក្តីអន្តរាយ។


Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment