ពត៍មាន​ ទាក់ទងនយោបាយ

គោល​នយោបាយ​គណបក្ស​អំណាច​ខ្មែរ
កម្មវិធី​នយោបាយ​មូលដ្ឋាន​ដើម្បី​ការពារ និង​រំដោះ​ផ្ទះ​សំបែង ដីធ្លី ដី​ស្រែ ដីចម្ការ​កសិករ របស់​មេឃុំ-ចៅ​សង្កាត់​គណបក្ស​អំណាច​ខ្មែរ មាន ៥​ចំណុច៖
១. នឹង​មិន​សហការ​ជាមួយ​ម្ចាស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឲ្យ​លក់​ឡាយឡុង​ផ្ទះ​ដី​ភូមិ​ស្រែ និង​ដី​ចម្ការ​របស់​កសិករ​ដាច់​ខាត បើ​កសិករ ធ្វើ​ស្រែ​ចម្ការ​ខាត ដោយ​សារ​ប្រមូល​ផល​មិន​បាន ឬ​លក់​ផល​កសិកម្ម​បាន​តម្លៃ​ថោក។
២. នឹង​សហការ​ជាមួយ​កសិករ​រងគ្រោះ ប្ដឹង​ម្ចាស់​បំណុល ដែល​រក​ស៊ី​ចងការ​ប្រាក់​គ្មាន​អាជ្ញាប័ណ្ណ​ទាំងអស់ ដែល​យក​ការ​ប្រាក់​ខ្ពស់​លើស​ពី​១៨​ភាគរយ ក្នុង​១​ឆ្នាំ និង​លុប​បំបាត់​ក្រុម​ឈ្មួញ​ជំរិត​ដែល​រក​ស៊ី​ចង​ការ​លុយ រាប់​តាម​អាទិត្យ។
៣. នឹង​ប្រើ​អំណាច​ជា​រដ្ឋាភិបាល​មូលដ្ឋាន ហៅ​ពលរដ្ឋ និង​កសិករ ដែល​មាន​ដីស្រែ ដីចម្ការ និង​ដី​លំនៅឋាន ដែល​មិន​ទាន់​មាន​ប្លង់​ទន់ ឲ្យ​មក​ធ្វើ​ប្លង់​ទន់​ទាំងអស់​កាន់​កាប់​ដី​ឲ្យ​ស្រប​ច្បាប់ ដោយ​ឥត​គិត​ថ្លៃ។
៤. នឹង​សហការ​ជាមួយ​កសិករ​ខ្មែរ​ក្នុង​ឃុំ​សង្កាត់ បង្កើត​សភា​កសិករ ឃុំ-សង្កាត់ ដើម្បី​ការពារ​តម្លៃ​ផល​កសិកម្ម និង​ទាមទារ​ឲ្យ​ផល​កសិកម្ម​របស់​កសិករ​លក់​បាន​ថ្លៃ ពិសេស​ស្រូវ ដំឡូង ពោត សណ្ដែក និង​បន្លែ ផ្លែ​ឈើ របស់​កសិករ​ខ្មែរ។
៥. នឹង​ធ្វើ​ឲ្យ​នគរបាល​រដ្ឋបាល ឃុំ-សង្កាត់​ក្លាយ​ជា​អ្នក​ការពារ និង​បម្រើ​ពលរដ្ឋ​ពិត​ប្រាកដ និង​ធ្វើ​ឲ្យ​មេភូមិ គ្រប់​ភូមិ​ក្លាយ​ជា​ជំនួយការ និង​ជា​លេខា​របស់​ពលរដ្ឋ​ពិត​ប្រាកដ លែង​ជា​មេធ្មប់ មេ​អាប​របស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មក​សម្លុត គំរាម បំភ័យ កសិករ​តទៅ​ទៀត។
សូមទស្សនាបទសម្ភាសន៍​ជាមួយ​ប្រធាន​គណបក្ស​នេះ​ដូច​តទៅ

0 comments:

Post a Comment